Company News

Bimbosan Super Premium ទឹកដោះគោម្សៅនាំមុខនៅប្រទេសស្វីស បង្ហាញវត្តមានក្នុងប្រទេសកម្ពុជាហើយ!

Bimbosan ទឹកដោះគោម្សៅនាំមុខនៅប្រទេសស្វីស បង្ហាញវត្តមានក្នុងប្រទេសកម្ពុជាហើយ។ ទឹកដោះគោម្សៅ Bimbosan នឹងមានលក់នៅក្នុងហាងចាប់ពីថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2022 តទៅ។ ទឹកដោះគោម្សៅ Bimbosan មានគុណភាពខ្ពស់ត្រូវបានផលិតចេញពីទឹកដោះគោល្អបំផុតរបស់ប្រទេសស្វីស។

Bimbosan បានផលិត និងធ្វើទីផ្សារផលិតផលអាហារូបត្ថម្ភដែលមានគុណភាពខ្ពស់នៅប្រទេសស្វីសអស់រយៈពេល 90 ឆ្នាំមកហើយ។ ដោយសារតែផលិតផលដែលមានគុណភាពខ្ពស់របស់ខ្លួន ឥឡូវនេះBimbosan គឺជាអ្នកនាំមុខទីផ្សារនៅប្រទេសស្វីស។ ផលិតផល Bimbosan Super Premium ត្រូវបានផលិតចេញពីទឹកដោះគោស្វីសដ៏ល្អបំផុតនៅក្នុងរោងចក្រដែលមានគ្រឿងបរិក្ខារទំនើបបំផុតរបស់យើងក្នុងប្រទេសស្វីស។

ទឹកដោះគោម្សៅ Bimbosan របស់យើងអនុលោមតាមអនុសាសន៍ចុងក្រោយបំផុត និង ច្បាប់បញ្ញត្តិនៅសហគមន៍អឺរ៉ុប និង ប្រទេសស្វីស។ ខ្សែផលិតផល Bimbosan Super Premium របស់យើងគឺជាផលិតផលប្រណីត និង លក់ដាច់ជាងគេនៅក្នុងប្រទេសស្វីស។ វាមានគ្រឿងផ្សំដ៏មានតម្លៃរួមទាំង៖
• កម្រិតប្រូតេអ៊ីនដែលមានតុល្យភាព និងសមស្របតាមអាយុក្មេង សម្រាប់ការលូតលាស់ប្រកបដោយសុខភាពល្អ ហើយក៏បានកែសម្រួលសមាមាត្រ whey: casein ទៅតាមអាយុក្មេងផងដែរ។
• អាស៊ីតខ្លាញ់ (DHA និង ARA) គាំទ្រដល់ការអភិវឌ្ឍន៍ខួរក្បាល និងភ្នែក។
• AMF (Anhydrous Milk Fat) ជួយដល់ការស្រូបយកសារធាតុចិញ្ចឹមបានល្អ និងមិនឲ្យទល់លាមក។
• នុយក្លេអូទីតចំនួន 5 ដើម្បីទ្រទ្រង់ប្រព័ន្ធការពាររាងកាយ។
• ជាតិអាហារសរសៃ GOS ជួយដល់ប្រព័ន្ធរំលាយអាហារ។
• និងសារធាតុចិញ្ចឹមបន្ថែមដូចជា inositol, choline និង L-carnithine ។

ខ្សែផលិតផល Bimbosan Super Premium ត្រូវបានផលិតទាំងស្រុងដោយគ្មានសណ្តែកសៀង គ្មានប្រេងដូង គ្មានស្ករ Sucrose និង គ្មានរសជាតិសិប្បនិម្មិត។

គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ រហូតបាន ៦ខែ និងបន្តការបំបៅដោះម្ដាយរហូតបានអាយុ ២ឆ្នាំ ឬ លើសឡើយ។

ព័ត៍មានអំពី HOCHDORF-Group

HOCHDORF Group គឺជាក្រុមហ៊ុននាំមុខក្នុងប្រទេសស្វីសក្នុងការអភិវឌ្ឍន៍ ផលិត និងធ្វើទីផ្សារចំណីអាហារ និងគ្រឿងផ្សំពីទឹកដោះគោ។ យើងមានមោទនភាពដែលការងាររបស់យើងបានរួមចំណែកយ៉ាងសំខាន់ដល់សុខភាពទារក កុមារ និងមនុស្សពេញវ័យគ្រប់វ័យនៅជុំវិញពិភពលោក។

HOCHDORF Group មានសកម្មភាពនៅក្នុងវិស័យដំណោះស្រាយអាហារ និងការថែទាំទារក និងមានបុគ្គលិកប្រហែល 400 នាក់។ ផលិតផលរបស់យើងត្រូវបានលក់ទូទាំងពិភពលោកក្នុងជាង 90 ប្រទេស។ អតិថិជនរបស់យើងរួមមានឧស្សាហកម្មម្ហូបអាហារ និងផ្នែកលក់រាយ។

HomeCategoriesAccount
Search