ក្រុមហ៊ុន Hanuman Beverages យកតារាចម្រៀងរ៉េប វណ្ណដា ជាទូតសុច្ឆន្ទៈ

ក្រុមហ៊ុន ហនុមានប៊ែវើរីជីស ( Hanuman Beverages) ជាក្រុមហ៊ុនផលិតភេសជ្ជៈ ដែលនឹងមានផលិតផលសក្ដានុពលជាច្រើននាពេលអនាគត។ ហនុមានប៊ែវើរីជីស ចែកចាយផលិតផលដំបូងគឺស្រាបៀរ ហនុមាន ដែលកំពុងមានសន្ទុះនៃការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងមួយនៅក្នុងប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយនឹង សិល្បករវ័យ២៤ឆ្នាំ មកពីក្រុមហ៊ុនបារមីប្រូដាក់សិន ដែលពោរពេញដោយ ទេពកោសល្យ និងកំពុងតែពេញនិយមជាខ្លាំង ខាងច្រៀង និង និពន្ធបទភ្លេងរ៉េប នៅប្រទេសកម្ពុជា ជាទូតសុច្ឆន្ទៈ រយៈពេល ២ឆ្នាំ។ ចាប់តាំងពីឆ្នាំ ២០២០ មក ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បានកំណត់ផែនការជាចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងស្លាកសញ្ញាហនុមាន ដែលផ្តោតសំខាន់លើគុណភាពផលិតផលស្របតាមស្តង់ដារអន្តរជាតិជាចម្បង ក៏ដូចជាយុទ្ធសាស្រ្តផ្សេងៗ ដែលនឹងនាំស្លាកសញ្ញានៃផលិតផលខ្មែរទៅលើឆាកអន្តរជាតិ។…

(read more)
HomeCategoriesAccount
Search